អាហារូបករណ៍ MEXT

បង តេី MEXT ជាប្រភេទអាហារូបករណ៍បែបប្រកួតប្រជែង ឬ ជាប្រភេទអាហារូបករណ៍បែបកំណត់ពិន្ទុដេីម្បីជាប់?

MEXT ជាប្រភេទអាហារូបករណ៍បែបប្រកួតប្រជែង

អាហារូបករណ៍ “Monbukagakusho: MEXT” គឺជាប្រភេទកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិដែលមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុន។ កម្មវិធីអាហារូបករណ៍នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៤ ដោយក្រសួងអប់រំ (MEXT) ក្រោមកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសជប៉ុន។

ការដាក់ពាក្យសម្រាប់អាហារូបករណ៍នេះ បែងចែកជាពីប្រភេទ រួមមាន៖

  1. ការដាក់ពាក្យតាមរយៈ ស្ថានទូត – Embassy Recommendation
  2. ការដាក់ពាក្យតាមរយៈសាកលវិទ្យាល័យ – University Recommendation

របៀបដាក់ពាក្យតាមរយៈ University Recommendation

កាលបរិច្ឆេទនៃការទទួលពាក្យ អាស្រ័យទៅតាមសាកលវិទ្យាល័យនិមួយៗ។ និស្សិតដែលមានបំណងចង់ដាក់ពាក្យ គួរតែតាមដានព័ត៌មានអាហារូបករណ៍នេះ តាមរយៈវេបសាយរបស់សាកលវិទ្យាល័យផ្ទាល់។ ជាទូទៅ ការទទួលពាក្យនឹងចាប់ផ្តើមក្នុងខែធ្នូ ជារៀងរាល់ឆ្នាំ។

ដំណើរការនៃការដាក់ពាក្យតាមរយៈ University Recommendation ៖

  1. ជំហានដំបូង បេក្ខជនត្រូវស្វែងរក Supervisor ដោយខ្លួនឯងពីសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត តាមរយៈការផ្ញើរ Email ដោយផ្ទាល់។
  2. បេក្ខជនត្រូវទទួលបានការយល់ព្រមពី Supervisor ដើម្បីអាចសុំ Admission និង Scholarship នៅជំហានបន្ទាប់។
  3. បន្ទាប់ពីទទួលបានការយល់ព្រមពី Supervisor បេក្ខជនត្រូវឆ្លងកាត់ការសម្ភាសពី Supervisor ឬ Graduate School។
  4. បន្ទាប់ពីឆ្លងកាត់ការសម្ភាស បេក្ខជននឹងទទួលបានពាក្យអាហារូបករណ៍ MEXT University Recommendation ពី Supervisor។
  5. ការដាក់ពាក្យ និងការប្រកាសលទ្ធផលនឹងធ្វើឡើងតាមរយៈ Supervisor ដោយផ្ទាល់។