អត់មាន TOEFL or IELTS ដាក់អាហារូបករណ៍ទៅសិក្សានៅបរទេសបានអត់?

ខ្ញុំអត់មានពិន្ទុអង់គ្លេស​ TOEFL ឬ​ IELTS ផង​ តេីអាចដាក់អាហារូបករណ៍ទៅស្រុកក្រៅបានទេ? អរគុណទុកជាមុន

សួស្តី [Yuki]

អត់មាន TOEFL ឬ IELTS ផង តើអាចដាក់អាហារូបករណ៏ទៅបរទេសបានទេ?

១)បើសិនជាខ្ញុំអត់មានពិន្ទុ TOEFL ឬ IELTS ផង តើអាចដាក់អាហារូបករណ៍ទៅរៀននៅបរទេសបានទេ?

ចម្លើយ៖ វាអាស្រ័យទៅលើប្រភេទអាហារូបរណ៍ដែលអ្នកដាក់ បើអាហារូបករណ៍នោះគេតំរូវឲ្យអ្នកមានពិន្ទុណាមួយក្នុងចំណោមតេស្ត៍ទាំងពីរខាងលើ ចាំបាច់ត្រូវតែមានឲ្យគេ បើមិនដូច្នោះទេ ទម្រង់បែបបទសុំអាហារូបករណ៍ដែលអ្នកបានដាក់នោះ នឹងមិនត្រូវបានគេយកមកវិនិច្ឆ័យនោះទេ។ តែបើអាហារូបករណ៍ណាដែលមិនទាមទារពិន្ទុ TOEFL ឬ IELTS នោះទេ អ្នកមិនចាំបាច់មានពិន្ទុ TOEFL ឬ IELTSទេ។ ឧទាហរណ៍ ដូចខ្ញុំអញ្ចឹង អាហារូបរណ៍របស់រាជរដ្ឋាភិបាលជប៉ុនមកសិក្សានៅប្រទេសជប៉ុន គេមិនតំរូវឲ្យមានពិន្ទុ TOEFL ឬ IELTS នោះទេ គឺគេរៀបចំការប្រលងតេស្តសមត្ថភាពដោយផ្ទាល់តែម្តង។ ក្រៅពីនេះក៏មានអាហារូបករណ៍មួយចំនួនទៀតដែលមិនទាមទារពិន្ទុ TOEFL ឬ IELTS ដែរ។ ដូច្នេះសរុបសេចក្តីមក មុននឹងដាក់អាហារូបរណ៍ ត្រូវអានលក្ខន្តិកៈឲ្យបានច្យាស់ជាមុនសិន ដើម្បីឲ្យដឹងថាអ្នកបំពេញតាមតំរូវការរបស់អាហារូបករណ៍នោះហើយឬនៅ។

Please read this article: https://www.ahladang.com/archives/1566